Logo
ហ្នឹងមែនៗ កំពត!! 😂

ហ្នឹងមែនៗ កំពត!! 😂

6 days ago

រៀបចំចេញដំណើរ 👀

ដំបូងគម្រោងត្រូវបានផ្អាកដោយសារអត់ជុំគ្នា🥲 ប៉ុន្តែទីបំផុត! នៅតែបន្តរ ✨។ នេះជាដំណើរកំសាន្តលើកទីមួយ ដែលបានធ្វើដំណើរដោយម៉ូតូជុំគ្នា ជាក់ស្តែងហាកដូចជារៀងហត់បន្តិចប៉ុន្តែសប្បាយ ។ បន្ទាប់ពីចេញពីការិយាល័យធ្វើការ (TURBOTECH Co,.LTD) នៅម៉ោង ១២:៣០ (បរិភោគអារហារថ្ងៃត្រង់រួច) និងទៅជុំគ្នានៅមុខព្រលាន យន្តហោះ ពោធិ៍ចិនតុង នៅម៉ោង (០១:០០) បន្ទាប់ពីចាំគ្នាប្រហែល ១៥នាទី ចាប់ផ្តើមចេញដំណើរទៅបន្ទាប់ពីម៉ោង ០១:១៥ រសៀល ថ្ងៃទី ០៧ មីនា តាមបណ្តោយផ្លូវជាតិលេខ ០៣។

តាមដងផ្លូវធ្វើដំណើរ 😯

នៅតាមដងផ្លូវទៅកាន់ខេត្ត កណ្តាល បន្ទាប់ពីផុតពីក្រុងសភាពផ្លូវមិនសូវមមាញឹកដូចនៅក្រុងទេ ចំពោះខ្យល់អាកាស និងទេសភាព ក៏មិនដូចទីក្រុងដែរ។ បន្ទាប់ពីធ្វើដំណើរបានប្រហែល ១ម៉ោងជាង ជួបរឿងមួយនឹកស្មានមិនដ​ល់ 👀 ម៉ូតូដាច់កវ៉ាល់ 😂។ បន្ទាប់ពីរង់ចាំប្រហែល កន្លះម៉ោង រូចរាល់ក្នុងការបន្តរដំណើរទៅមុខទៀត....

ទីរួមខេត្តកំពត

ទីបំផុត! បានមកដល់ទីរួមខេត្ត កំពត។ រឿងដំបូងដែលពិភាក្សាគ្នាបន្តាប់មកដល់ទៅរួមខេត្តគឺ បែងចែកអ្នកទៅយកម្ហូបនៅផ្ទះ អ៊ី ប្រូហុង។ Yeah.... រឿងបន្ទាប់ចូលផ្សារទិញគ្រឿង និងរឿងដែលគួរឱ្យអស់សំណើនោះគឺទៅរកកន្លែងទិញលីអូរបស់ ចាន់ធឿន 😂។ រឿងបន្ទាប់គឺរកបន្ទប់ទឹក 🤣 ដើររកមួយជុំ ទីបផុតឃើញបានសម្រេច (ម្នាក់ ១០០០៛) ។ ចុងក្រោយមុនចេញដំណើរទៅទីតាំងដែលបានកំណត់ គឺសម្តែងឱ្យគេថតរូប 🤣៖

ប៉ុណ្ណឹងចុះកុំច្រើនពេក ! 🤣 តភាគ បន្ទាប់មកបែកផ្លូវគ្នា ប្រូវីត និង ប្រូហុង ទៅយកម្ហូបនៅប៉ែកខាងភ្នំបូគោ ចំណែកអ្នកផ្សេងទៀតបន្តរដំណើរទៅកន្លែងដេក!

ដំណើរចូលទៅកន្លែងបោះតង់ 🏕️

បន្ទាប់ពីចេញផុតពីក្រុងកំពត ពួកយើងធ្វើដំណើបន្តទៅទីតាំងដែលបានណាត់គ្នានៅ ផែសមុទ្រ។ តាមផ្លូវមានអារម្មណ៍ថា Freshhhhhhhhhhh✨ខ្លាំង។ ទីបំផុតជិតដល់គោលដៅហើយពាក្យដែលនិយាយទាំងស្នាមញញឹមគឺ «ហ្នឹងមែនៗ កំពត!»។ ១០នាទីក្រោយមក ទីបំផុតដល់ទីតាំងដែលបានកំណត់!✨។

ដាច់បាយ 🤣

ទោះបីជាដល់គោលដៅមែនប៉ុន្តែ! មិនទាន់ជុំគ្នា ត្រូវអង្គុយចាំគ្នាទាំងឃ្លាននៅ រីសត ចំណែកឯ ប្រូវីត នឹង ប្រូហុង មិនទាន់មកពីយកម្ហូបវិញនៅឡើយទេ។

មូលមតិជាឯកច្ឆន្ទ 🍲

បន្ទាប់ពីអង្គុយចាំគ្នាប្រហែលជិត ២ម៉ោង ក៏សម្រេចចិត្តកម្មង់ បាយឆាបង្គាមួយចានធំ ។ ម្នាក់ហាក់ដូចកំសត់ខ្លួន 😂 ទីបំផុត ៨០ម៉ោងក្រោយមក ប្រូវីត នឹង ប្រូហុង បានមកដល់ ។

ចាប់ផ្តើកម្មវិធីចាប់ផ្តើម

ទីបំផុតសើចចេញវិញហើយ 😂

បន្ទាប់ពីឆ្អែតរៀងខ្លួនគ្មានអីទៀតទេក្រៅពី កម្មវិធីថតរួប


#travel#adventure#កំពត#ផែសមុទ្រ